Soun Ley MEd

Soun Ley MEd បណ្តុំគំនិត ចំណេះដឹង និងកម្សាន្ត

16/03/2026

#ឧត្តមភាពមន្រ្តី
- ឧត្តម = ខ្ពង់ខ្ពស់
- មន្ត្រី = មន្ត ស ៣៖
១. សមត្ថភាព
២. សីលធម៌,
៣. សុខភាព
#សិស្សមន្រ្តីក្រមការ១២ #សាលាភូមិន្ទរដ្ឋបាល ゚viralシviralシfypシ゚viralシalシ

 #ឧត្តមភាពមន្ត្រី  #ក្តីសង្ឃឹមប្រជារាស្រ្ត មន្រ្តីក្រមការ ជំនាន់ទី១២ ដែលត្រូវទៅបម្រើការនៅរដ្ឋបាលក្រុងស្រុកទាំង១៣ នៃរដ្ឋប...
16/03/2026

#ឧត្តមភាពមន្ត្រី #ក្តីសង្ឃឹមប្រជារាស្រ្ត
មន្រ្តីក្រមការ ជំនាន់ទី១២ ដែលត្រូវទៅបម្រើការនៅរដ្ឋបាលក្រុងស្រុកទាំង១៣ នៃរដ្ឋបាលខេត្តសៀមរាប ក្នុងឆ្នាំ២០២៦។
#សិស្សមន្រ្តីក្រមការ១២ #សាលាភូមិន្ទរដ្ឋបាល #សៀមរាប

16/03/2026

Just happy memories ☺️ #សិស្សមន្រ្តីក្រមការ១២ #សាលាភូមិន្ទរដ្ឋបាល

ទង្វើល្អរបស់មន្រ្តី ជាក្ដីសង្ឃឹមរបស់ប្រជាជន
15/03/2026

ទង្វើល្អរបស់មន្រ្តី ជាក្ដីសង្ឃឹមរបស់ប្រជាជន

14/03/2026

ទិដ្ឋភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
The view of Preah Sihanouk Raja Buddhist University
#ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

13/03/2026

Break Time 🫰
#សិស្សមន្រ្តីក្រមការ១២

«ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» សង្ឃឹមថា ជាពាក្យទំនៀមរបស់ដូនតាខែ្មរ ដែលខ្មែរជំនាន់ក្រោយត្រូវចងចាំនិងអនុវត្ត! មកដល់ពេលនេះ ...
08/03/2026

«ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» សង្ឃឹមថា ជាពាក្យទំនៀមរបស់ដូនតាខែ្មរ ដែលខ្មែរជំនាន់ក្រោយត្រូវចងចាំនិងអនុវត្ត!

មកដល់ពេលនេះ បើក្នុង១ភូមិនៃមាតុភូមិខ្មែរ មានស្រះទឹកភូមិ១ សម្រាប់ផ្គត់ផ្គង់ទឹក មិនដឹងជាសេដ្ឋកិច្ចភូមិនីមួយៗ ប្រសើរយ៉ាងណានោះទេ
(1)មានទឹក មានសង្ឃឹម
(2)មានទឹក មានជីវិតស្រស់បំព្រង
(3)ទឹកជាប្រភពនៃអាវុធធម្មជាតិ មិនចេះរីងស្ងួត
(4)ទឹកជាលុយ ជាបញ្ញា ជាជីវិតគ្រប់យ៉ាង
(5)ទឹកជារ៉ែដែលធម្មជាតិផ្តល់ឱ្យយើងថែរក្សា
(6)ទឹកជាឱសថដ៏ស័ក្តិសិទ្ធិកំចាត់រោគនិងធាតុអាក្រក់

សង្ឃឹមថា ពលរដ្ឋខ្មែរក្នុងភូមិនីមួយៗ នឹងបបួលគ្នាកសាងស្រះទឹកភូមិ ឱ្យបានគ្រប់ៗភូមិ!

ឱ ទេវតាឆ្នាំថ្មីអើយ! សូមជួយបណ្តាលចិត្ត ឱ្យពលរដ្ឋខ្មែរកសាងស្រះទឹកភូមិ បានសម្រេចផងចុះ!
@ស សាមឌី #ឧត្តមភាពមន្រ្តី #សិស្សមន្រ្តីក្រមការ១២ #សាលាភូមិន្ទរដ្ឋបាល

 #ឧត្តមភាពមន្រ្តី #ស្វែងយល់អំពីវប្បធម៌ស្ថាប័នសាធារណៈវប្បធម៌ស្ថាប័ន គឺជាការគិតរួម ដោយផ្ដោតលើគុណតម្លៃស្ថាប័ន និងមន្រ្តី។ ប...
07/03/2026

#ឧត្តមភាពមន្រ្តី
#ស្វែងយល់អំពីវប្បធម៌ស្ថាប័នសាធារណៈ
វប្បធម៌ស្ថាប័ន គឺជាការគិតរួម ដោយផ្ដោតលើគុណតម្លៃស្ថាប័ន និងមន្រ្តី។
បរិយាកាសនៅក្នុងអង្គភាព អាស្រ័យលើអ្នកដឹកនាំស្ថាប័ន, បើការដឹកនាំបែបប្រជាធិបតេយ្យ នោះស្ថានភាពក្នុងស្ថាប័ននឹងមានលក្ខណៈ សេរី តែបើដឹកនាំតាមបែប ផ្ដាច់ការ ឬតាមបែបប្រតិភូកម្ម នោះ ទិដ្ឋភាពទូទៅ នៅក្នុងស្ថាប័នក៏មានបែបផែនទៅតាមបែប ផ្ដាច់ការ ឬប្រតិភូកម្មដែរ។
សូមថ្លែងអំណរគុណ (លោកគ្រូ) ឯកឧត្តមបណ្ឌិត អុន ស៊ីវុធថា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ដែលបានផ្តល់នូវគតិពិចារណាយ៉ាងច្រើន ទាក់ទងនិង ឧត្តមភាពមន្រ្តី ជាពិសេសអំពី វប្បធម៌
ស្ថាប័នសាធារណៈ។ សូមគោរពជូនពរលោកគ្រូ មានសុខភាពល្អ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ។
#សិស្សមន្រ្តីក្រមការ១២ #សាលាភូមិន្ទរដ្ឋបាល #ឧត្តមភាពមន្រ្តី #វប្បធម៌ស្ថាប័ន

05/03/2026

Keep your goal and move forward.

អ្វីគ្រប់យ៉ាងត្រូវការពេលវេលា បង្ខំមិនបានទេ
02/03/2026

អ្វីគ្រប់យ៉ាងត្រូវការពេលវេលា បង្ខំមិនបានទេ

ជីវិតនេះ ពិតជាមានតម្លៃខ្លាំងណាស់, ទម្រាំធំប៉ុណ្ណឹង មិនដឹងអស់បាយប៉ុន្មានតោនគីឡូទេ ដូច្នេះត្រូវរក្សារូបកាយនេះឲ្យបានល្អ កុំ...
26/01/2026

ជីវិតនេះ ពិតជាមានតម្លៃខ្លាំងណាស់, ទម្រាំធំប៉ុណ្ណឹង មិនដឹងអស់បាយប៉ុន្មានតោនគីឡូទេ ដូច្នេះត្រូវរក្សារូបកាយនេះឲ្យបានល្អ កុំឲ្យមានប្រវត្តិខ្មៅឲ្យសោះ, ជីវិតនេះ តែហ៊ានប្រឡាក់ហើយ ដូចក្រដាស ស ដែលប្រឡាក់ ព័ណ៌ លាងមិនជ្រះទេ។
ជីវិតមានតិចកុំបិចធ្វើបាប
ថ្នាក់ថ្នមសុខភាព សម្រាប់សាងល្អ
សន្សំធម៌ស្អាត សង្វាតធម៌ស
ឲ្យដូចជាល្អរក្សារសផ្អែម។
#លិខិតថ្កោលទោស #លិខិតពិនិត្យសុខភាព #លិខិតពិនិត្យសារធាតុញាណ #ក្រសួងមុខងារសាធារណៈ #ក្រសួងមហាផ្ទៃ

អ្នកមានបំណងចង់ចូលជាមន្ត្រីរាជការ ត្រូវខិតខំពីដើមទី, ព្រោះរាល់ការប្រឡងប្រជែង គឺប្រជុំដោយអ្នកចេះ។ បើយើងមិនខ្លាំងទេ ជោគជ័យប...
22/01/2026

អ្នកមានបំណងចង់ចូលជាមន្ត្រីរាជការ ត្រូវខិតខំពីដើមទី, ព្រោះរាល់ការប្រឡងប្រជែង គឺប្រជុំដោយអ្នកចេះ។ បើយើងមិនខ្លាំងទេ ជោគជ័យប្រាកដជាបានគេ។ ម្យ៉ាងកុំគិតថាទាល់តែមានប្រាក់ មានខ្សែរ ទើបប្រឡងជាប់ ការគិតបែបនោះ គឺជាវិថីនៃការចាញ់បោកគេទេ។ ខ្ញុំឆ្លងកាត់ផ្ទាល់អស់តែ២០០០០រៀលទ។🙏❤️
#មន្រ្តីរាជការ #សាលាភូមិន្ទរដ្ឋបាល #ប្រឡងប្រជែង #តស៊ូ #ខិតខំរៀនសូត្រ

Address

Domrei Chaon Kla Village, Domrei Chaon Kla Commune, Stueng Sen City, Kampong Thom Province, Cambodia
Siem Reap
170508

Website

Alerts

Be the first to know and let us send you an email when Soun Ley MEd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Club

Send a message to Soun Ley MEd:

Share