Why share?- ហេតុអ្វីត្រូវចែករំលែក?

Why share?- ហេតុអ្វីត្រូវចែករំលែក? General Knowledge related to Life Insurance and general entertainment

"ខ្ញុំមិនត្រូវការធានារ៉ាប់រងទេ ប្រាក់សន្សំក្នុងធនាគាររបស់ខ្ញុំមានច្រើនហើយ!" 🏦🛑តែងតែលឺពាក្យនេះញឹកញាប់ណាស់។ ប៉ុន្តែនេះការព...
31/07/2026

"ខ្ញុំមិនត្រូវការធានារ៉ាប់រងទេ ប្រាក់សន្សំក្នុងធនាគាររបស់ខ្ញុំមានច្រើនហើយ!" 🏦🛑

តែងតែលឺពាក្យនេះញឹកញាប់ណាស់។ ប៉ុន្តែនេះការពិត៖ គណនីសន្សំរបស់អ្នក គឺបង្កើតឡើងដើម្បីសាងស្នាមញញឹមដូចជា ទិញផ្ទះក្នុងក្តីស្រមៃ ឬសម្រាប់ពេលចូលនិវត្តន៍។ វាមិនមែនបង្កើតឡើងដើម្បីទប់ទល់នឹងការចំណាយដ៏សន្ធឹកសន្ធាប់ ពេលមានជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ ឬរឿងអកុសលកើតឡើងនោះទេ។

អ្នកអាចចំណាយពេល ១០ ឆ្នាំ ដើម្បីសន្សំប្រាក់បានច្រើន ប៉ុន្តែវិបត្តិសុខភាពត្រឹមតែ ១០ ថ្ងៃអាចលេបត្របាក់ប្រាក់សន្សំទាំងនោះអស់គ្មានសល់។ 📉

ធានារ៉ាប់រងអាយុជីវិតប្រៀបដូចជាខែលការពារដ៏រឹងមាំមួយ! អ្នកចំណាយប្រាក់តិចតួចបំផុត ប៉ុន្តែវាជួយការពារប្រាក់សន្សំដែលអ្នកខិតខំរកកុំឲ្យរលាយបាត់ ពេលមានរឿងមិននឹកស្មានដល់កើតឡើង។ 🛡️✨

ការសន្សំប្រាក់ = ការបង្កើតទ្រព្យ។
ធានារ៉ាប់រងជីវិត = ការការពារទ្រព្យ។
អ្នកពិតជាត្រូវការទាំងពីរ!

តើប្រាក់សន្សំគ្រួសារអ្នក ត្រូវបានការពារយ៉ាងពិតប្រាកដហើយឬនៅ?

ការរកប្រាក់បានច្រើនជាងមុន មិនមែនជាដំណោះស្រាយវេទមន្តសម្រាប់បញ្ហាហិរញ្ញវត្ថុរហូតនោះទេ។ 🛑 តើអ្នកធ្លាប់ចាប់អារម្មណ៍ទេថា ពេលអ...
30/07/2026

ការរកប្រាក់បានច្រើនជាងមុន មិនមែនជាដំណោះស្រាយវេទមន្តសម្រាប់បញ្ហាហិរញ្ញវត្ថុរហូតនោះទេ។ 🛑 តើអ្នកធ្លាប់ចាប់អារម្មណ៍ទេថា ពេលអ្នកឡើងប្រាក់ខែ ការចំណាយរបស់អ្នកក៏កើនឡើងតាមនោះដែរ?

នេះហើយហៅថា "Lifestyle Inflation" ឬការចំណាយកើនឡើងតាមចំណូល ដែលជាឃាតករលាក់មុខបំផ្លាញការសន្សំរបស់អ្នក! 💸 ការប្តូរទៅផ្ទះធំជាងមុន ឡានទំនើបជាងមុន ទូរស័ព្ទស៊េរីថ្មី... អ្វីៗទាំងនេះនឹងលេបត្របាក់ប្រាក់ខែដែលអ្នកខំរកបានយ៉ាងងាយ។

បញ្ឈប់បញ្ហានេះដោយប្រើ ច្បាប់ ៥០%ដោយ សន្សំ ឬវិនិយោគយ៉ាងហោចណាស់ "ពាក់កណ្តាល" នៃប្រាក់ខែដែលទើបតែឡើង ហើយពាក់កណ្តាលទៀតអ្នកអាចចាយបានដោយគ្មានការព្រួយបារម្ភ។ វាមិនមែនសំខាន់ថាអ្នករកបានប៉ុន្មានទេ តែសំខាន់ថាអ្នកសល់ប៉ុន្មាន! 📈

អ្នកក៏អាចចាប់ផ្តើមការសន្សំដោយមានការការពារជាមួួយធានារ៉ាប់រងអាយុជីវិតបានផងដែរ។

29/07/2026

"If something happened to you tonight, would your family know what to do?" 🤔

It's a tough question, but it's one of the most important ones we can ask ourselves. Having life insurance is an amazing first step, but if your family doesn't know where the policy is or how to claim it, it can add stress to an already difficult time.

"បើសិនជាមានរឿងអ្វីមួយកើតឡើងចំពោះអ្នកកាលពីម្សិលមិញ តើគ្រួសារអ្នកដឹងថាត្រូវធ្វើអ្វីបន្តទេ?" 🤔វាគឺជារឿងដ៏សំខាន់បំផុតដែលយើងត...
28/07/2026

"បើសិនជាមានរឿងអ្វីមួយកើតឡើងចំពោះអ្នកកាលពីម្សិលមិញ តើគ្រួសារអ្នកដឹងថាត្រូវធ្វើអ្វីបន្តទេ?" 🤔

វាគឺជារឿងដ៏សំខាន់បំផុតដែលយើងត្រូវសួរខ្លួនឯង។ ការមានធានារ៉ាប់រងជីវិតគឺជាការចាប់ផ្តើមដ៏ល្អមួយ ប៉ុន្តែប្រសិនបើគ្រួសាររបស់អ្នកមិនដឹងថាឯកសារទុកនៅឯណា ឬត្រូវទាមទារសំណងដោយរបៀបណាទេ វាអាចបន្ថែមភាពស្មុគស្មាញនៅពេលដែលពួកគាត់កំពុងជួបការលំបាក។ សម័យឌីជីថលឯកសារធានារ៉ាប់រងអាចវិវត្តន៍ទៅជាឌីជីថលដូចគ្នា អ្វីដែលសំខាន់បំផុតគឺគ្រួសារអ្នកត្រូវតែដឹងថាអ្នកមានធានារ៉ាប់រងសម្រាប់ពួកគាត់។ ធានារ៉ាប់រងអាយុជីវិតមិនមែនជាកាដូរសម្រាប់ការ Surpise នោះទេ។

នេះគឺជាជំហានសាមញ្ញទាំង ៣ ដែលគ្រួសារអ្នកត្រូវដឹង៖
1️⃣ ស្វែងរកឯកសារ(ត្រូវប្រាកដថាពួកគាត់ដឹងថាអ្នកទុកវានៅឯណា ទោះជាមិនមានក៏ក្រុមហ៊ុនអាចស្វែងរកបានដែរ សំខាន់ពួកគាត់ត្រូវដឹងថាអ្នកមានធានារ៉ាប់រងជាមួយក្រុមហ៊ុនមួយណា) ​
2️⃣ ទាក់ទងទៅក្រុមហ៊ុនធានារ៉ាប់រង និងរៀបចំឯកសារចាំបាច់នានា។
3️⃣ បំពេញនិងដាក់ពាក្យស្នើសុំសំណងដើម្បីឲ្យក្រុមហ៊ុនពិនិត្យ។

កាដូដ៏ល្អបំផុតដែលអ្នកអាចបន្សល់ទុកឲ្យមនុស្សជាទីស្រលាញ់ មិនមែនមានត្រឹមតែការគាំទ្រផ្នែកហិរញ្ញវត្ថុទេ តែវាជាការរៀបចំផែនការដ៏ច្បាស់លាស់មួយ ដើម្បីកុំឲ្យពួកគាត់មានការព្រួយបារម្ភ។ 📄💙

តើអ្នកបានរៀបចំឯកសារធានារ៉ាប់រងរបស់អ្នកបានត្រឹមត្រូវហើយឬនៅ?

27/07/2026

Earning more money isn't always the magic cure to financial stress. 🛑 Have you ever noticed that as soon as you get a raise, your expenses somehow go up right along with it?

That's called "Lifestyle Inflation," and it's the silent killer of wealth building! 💸 The bigger apartment, the nicer car, the newer phone... it all eats up that hard-earned raise.

25/07/2026

"I don't need life insurance, my savings account has plenty of money!" 🏦🛑

As a financial trainer, I hear this a lot. But here is the hard truth: your savings account is designed to build your wealth, buy your dream home, or fund your retirement. It is NOT designed to absorb the massive financial shock of a sudden illness, accident, or tragedy.

It can take 10 years to build a strong savings account, but it only takes 10 days of a medical emergency to completely wipe it out. 📉

Life insurance acts as an impenetrable shield. For pennies on the dollar, it protects your hard-earned savings from being drained when life happens. 🛡️✨

Savings = Building Wealth.
Life Insurance = Protecting Wealth.
You need both!

24/07/2026

Let’s be honest: Life Insurance isn't exactly the most fun thing to talk about. In fact, most people actively avoid it! 🏃‍♂️💨

និយាយដោយត្រង់ទៅ ការជជែករឿងធានារ៉ាប់រងអាយុជីវិត មិនមែនជារឿងសប្បាយប៉ុន្មានទេ ហើយមនុស្សភាគច្រើនតែងតែព្យាយាមរត់គេចពីរឿងនេះ! ...
23/07/2026

និយាយដោយត្រង់ទៅ ការជជែករឿងធានារ៉ាប់រងអាយុជីវិត មិនមែនជារឿងសប្បាយប៉ុន្មានទេ ហើយមនុស្សភាគច្រើនតែងតែព្យាយាមរត់គេចពីរឿងនេះ! 🏃‍♂️💨

ខ្ញុំតែងតែលឺការគេចវេសដដែលៗចំនួន ៥ ជារៀងរាល់ថ្ងៃ ដែលវាជាមូលហេតុធ្វើឲ្យគ្រួសារជាច្រើនបាត់បង់សុវត្ថិភាពហិរញ្ញវត្ថុ។

តោះមកបំបែកការយល់ខុសទាំងនេះទាំងអស់គ្នា៖

1️⃣ "វាថ្លៃណាស់ គ្មានលទ្ធភាពទេ!" 💸 ខុសហើយ។ គម្រោងធានារ៉ាប់រងខ្លះ (Term Life) អាចមានតម្លៃថោកជាងកាហ្វេប្រ៊េនដែលអ្នកទិញញ៉ាំរាល់ថ្ងៃទៅទៀត។
2️⃣ "ខ្ញុំនៅលីវ មិនបាច់ទិញទេ!" 🧍‍♂️ មិនទាន់ត្រឹមត្រូវទេ។ ចុះបើមានរឿងអាក្រក់កើតឡើង តើអ្នកណាជាអ្នករ៉ាប់រងបំណុលអ្នក (បើសិនជាមាន)? ការចំណាយលើការព្យាបាលជំងឺធ្ងន់ធ្ងរ? អ្នកណាមើលថែប៉ាម៉ាក់ចាស់ជរា? អ្នកនៅតែត្រូវការសំណាញ់សុវត្ថិភាព។
3️⃣ "ក្រុមហ៊ុនកន្លែងធ្វើការទិញឲ្យហើយ!" 🏢 ល្អណាស់! ប៉ុន្តែបើអ្នកឈប់ធ្វើការ ឬប្តូរការងារ ការការពារនោះនឹងត្រូវរលាយបាត់ភ្លាមៗ។ អ្នកត្រូវតែមានប័ណ្ណផ្ទាល់ខ្លួន។
4️⃣ "ខ្ញុំនៅក្មេង សុខភាពល្អ មិនប្រញាប់ទេ!" 🏋️‍♀️ នេះហើយជាមូលហេតុដែលអ្នក "ត្រូវតែ" ទិញវាឥឡូវនេះ! ក្រុមហ៊ុនគិតតម្លៃតាមអាយុ និងសុខភាព។ ការទិញពេលនេះ គឺទទួលបានតម្លៃថោកបំផុត និងចំណេញបំផុត។
5️⃣ "ទិញហើយ ខ្លាចឆាប់មានគ្រោះថ្នាក់ (ប្រផ្នូលអាក្រក់)!" ☂️ ការទិញឆ័ត្រ មិនមែនមានន័យថាយើងហៅភ្លៀងឲ្យធ្លាក់នោះទេ។ វាគ្រាន់តែជាការត្រៀមខ្លួន មិនឲ្យទទឹកនៅពេលមានភ្លៀងប៉ុណ្ណោះ។

ឈប់បណ្តោយឲ្យការយល់ខុសទាំងនេះ បង្កអោយអនាគតហិរញ្ញវត្ថុរបស់អ្នកជួបហានិភ័យទៀតទៅ។

សូមឈប់ចាត់ទុកប្រាក់បង់ធានារ៉ាប់រងអាយុជីវិត ដូចជាវិក្កយបត្រទឹកភ្លើងប្រចាំខែទៀតទៅ! 🛑📉តោះផ្លាស់ប្តូរការគិតទាំងអស់គ្នា៖ ធ្លា...
22/07/2026

សូមឈប់ចាត់ទុកប្រាក់បង់ធានារ៉ាប់រងអាយុជីវិត ដូចជាវិក្កយបត្រទឹកភ្លើងប្រចាំខែទៀតទៅ! 🛑📉

តោះផ្លាស់ប្តូរការគិតទាំងអស់គ្នា៖ ធ្លាប់គិតអត់ថា "ខ្ជិលបង់លុយទិញ ព្រោះខ្លាចទិញហើយអត់បានប្រើ"?

សាកគិតមើល—យើងទិញធានារ៉ាប់រងឡាន ព្រោះយើងសង្ឃឹមថានឹងមិនមានគ្រោះថ្នាក់កើតឡើង ត្រូវអត់? 🚗

ធានារ៉ាប់រងអាយុជីវិត ក៏មានហេតុផលនៃការការពារដូចគ្នា ប៉ុន្តែវាមានចំណុចពិសេសមួយដែលលើសពីការការពារ៖ វាគឺជាឧបករណ៍ហិរញ្ញវត្ថុ មិនមែនជាការចំណាយចោលទេ!

ជាមួយគម្រោង Endowment អ្នកមិនត្រឹមតែទិញសំណាញ់សុវត្ថិភាពទេ តែអ្នកបង្កើតផែនការសន្សំ ហើយអ្នកអាចដកប្រើប្រាស់បាននៅពេលអនាគត សម្រាប់ការចូលនិវត្តន៍ ពេលមានអាសន្ន ឬធ្វើទុនរកស៊ី។ 💰📈

✅ ផ្តល់ការការពារ ភ្លាមៗថ្ងៃនេះ
✅ ក្លាយជាទ្រព្យសម្បត្តិ នៅថ្ងៃអនាគត

ប្រាក់បុព្វលាភដែលអ្នកបង់ មិនមែនបាត់បង់ទៅណាទេ តែវាកំពុងធ្វើការយ៉ាងសកម្មដើម្បីការពារអនាគតគ្រួសារ និងកសាងទ្រព្យសម្បត្តិរបស់អ្នក។ 🛡️

21/07/2026

✅ Protection NOW.
✅ Asset LATER.

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Why share?- ហេតុអ្វីត្រូវចែករំលែក? posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share