រៀនអាន - Rean An

រៀនអាន - Rean An អំណានជាស្ពានទៅរកពន្លឺផ្កាយ
Telegram Channel: https://t.me/hrcamyouth

គោលបំណង៖
១. ចែករំលែកចំណេះដឹងផ្នែក HR & Admin
២. ចែករំលែកបទពិសោធន៍ការងារ HR & Admin
៣. សេចក្តីប្រកាសពីក្រសួងការងារ
៤. ឱកាសការងារ

ភាពជាអ្នកដឹកនាំក្នុងជំនាន់ Gen Z 👨‍💼នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជំនាន់ Gen Z បានក្លាយជាក...
27/05/2026

ភាពជាអ្នកដឹកនាំក្នុងជំនាន់ Gen Z 👨‍💼

នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជំនាន់ Gen Z បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់មួយក្នុងសង្គម និងទីផ្សារការងារ។ Gen Z គឺជាយុវជនដែលកើតនៅចន្លោះឆ្នាំ 1997 ដល់ 2012 ដែលមានភាពច្នៃប្រឌិត ស្រឡាញ់បច្ចេកវិទ្យា និងមានទំនុកចិត្តខ្ពស់លើការបញ្ចេញមតិរបស់ខ្លួន។ ដូច្នេះ ភាពជាអ្នកដឹកនាំក្នុងជំនាន់នេះ ក៏មានលក្ខណៈខុសប្លែកពីជំនាន់មុនផងដែរ។

អ្នកដឹកនាំ Gen Z មិនផ្អែកតែទៅលើអំណាច ឬឋានៈប៉ុណ្ណោះទេ ប៉ុន្តែផ្អែកលើការសហការ ការស្តាប់ និងការគាំទ្រគ្នាទៅវិញទៅមក។ ពួកគេចូលចិត្តធ្វើការជាក្រុម បើកចំហទទួលយកគំនិតថ្មីៗ និងគោរពភាពខុសគ្នារបស់មនុស្សគ្រប់រូប។ ជាមួយគ្នានេះ ពួកគេក៏មានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហា និងបង្កើតឱកាសថ្មីៗបានយ៉ាងមានប្រសិទ្ធភាព។

លក្ខណៈពិសេសមួយទៀតរបស់អ្នកដឹកនាំ Gen Z គឺការចង់បានតម្លាភាព និងភាពស្មោះត្រង់។ ពួកគេចង់ធ្វើការនៅកន្លែងដែលមានការគោរព មានសេរីភាពក្នុងការបញ្ចេញគំនិត និងមានបរិយាកាសការងារដែលជំរុញការលូតលាស់ផ្ទាល់ខ្លួន។ ពួកគេក៏យកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្ត ការរស់នៅមានតុល្យភាព និងគុណតម្លៃសង្គមផងដែរ។

ដើម្បីក្លាយជាអ្នកដឹកនាំល្អក្នុងជំនាន់ Gen Z មនុស្សម្នាក់ត្រូវមានចក្ខុវិស័យ ចេះស្តាប់ ចេះសម្របខ្លួន និងមានទំនួលខុសត្រូវ។ អ្នកដឹកនាំមិនមែនជាមនុស្សដែលបញ្ជាអ្នកដទៃ ឬអ្នកក្រោមបង្គាប់តែប៉ុណ្ណោះទេ ប៉ុន្តែជាមនុស្សដែលអាចជំរុញទឹកចិត្ត បង្កើតការជឿទុកចិត្ត និងដឹកនាំក្រុមឲ្យឈានទៅរកភាពជោគជ័យរួមគ្នា។ ក្នុងអនាគត Gen Z នឹងក្លាយជាអ្នកដឹកនាំសំខាន់ៗដែលអាចនាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សង្គមជាតិ និងពិភពលោក។

#រៀនអាន #ទៅធ្វើការbook

📚 HR’s 5Ps — គន្លឹះសំខាន់សម្រាប់ការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានមនុស្ស (Human Resources)...
25/05/2026

📚 HR’s 5Ps — គន្លឹះសំខាន់សម្រាប់ការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព
ក្នុងការគ្រប់គ្រងធនធានមនុស្ស (Human Resources) ក្រុមហ៊ុន និងស្ថាប័នដែលជោគជ័យភាគច្រើន តែងតែប្រើគោលការណ៍ “5Ps” ដើម្បីអភិវឌ្ឍបុគ្គលិក និងជំរុញប្រសិទ្ធភាពការងារ។

🔹 1. Purpose (គោលបំណង)
កំណត់ទិសដៅ ចក្ខុវិស័យ និងបុព្វហេតុដែលក្រុមហ៊ុន និងស្ថាប័នត្រូវតែមាន
បុគ្គលិកគ្រប់រូបត្រូវតែស្វែងយល់ថា តើក្រុមហ៊ុននេះបង្កើតឡើងដើម្បីអ្វី? ជួយអ្វីខ្លះដល់សង្គមជាតិ?

🔹 2. Principles (គោលការណ៍)
គោលការណ៍ជាមូលដ្ឋានគ្រឹះដ៏រឹងមុំា ជាគុណតម្លៃ និងវប្បធម៌ដែលដឹកនាំឥរិយាបថក្នុងក្រុមហ៊ុន និងស្ថាប័នឱ្យទទួលបានជោគជ័យ។
ឧទាហរណ៍៖ សុចរិតភាព ការគោរព ការទទួលខុសត្រូវ និងការងារជាក្រុម។

🔹 3. People (មនុស្ស)
ធនធានមនុស្ស ឬបច្ចុប្បន្នគេនិយមហៅថា មូលធនមនុស្ស គឺជាទ្រព្យសម្បត្តិសំខាន់បំផុតរបស់ក្រុមហ៊ុន ឬស្ថាប័ន Most Important Asset។
ធនធានមនុស្ស ឬមូលធនមនុស្សកើតឡើងពី ការជ្រើសរើស ការបណ្តុះបណ្តាល និងការរក្សាបុគ្គលិកល្អ ឬបុគ្គលិកឆ្នើម វាគឺជាគន្លឹះនៃភាពជោគជ័យរបស់ស្ថាប័ន។

🔹 4. Processes (ដំណើរការ)
ប្រព័ន្ធគ្រប់គ្រងការងារ និងនីតិវិធីការងារត្រូវមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការអនុវត្តសម្រាប់បុគ្គលិកគ្រប់រូប។
ដំណើរការទាំងនោះមានដូចជា៖ Recruitment, Training, Performance Management និង Compensation ជាដើម។ HR ត្រូវតែចំណាយពេលដើម្បីបង្កើតនូវដំណើរការ និងនីតិវិធីទាំងនេះដើម្បីសម្រេចនូវគោលដៅមុខងារនៅក្នុងស្ថាប័នអោយទទួលបានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យផ្សេងៗ។

🔹 5. Performance (ប្រសិទ្ធភាព)
ការវាស់វែងលទ្ធផលការងារ គឺធ្វើឡើងដើម្បីធានាថា ក្រុមហ៊ុនកំពុងរីកចម្រើន និងកំពុងតែឈានសម្រេចគោលដៅរួមនាពេលខាងមុខ។

✅ នៅពេល 5Ps ដំណើរការរួមគ្នាបានល្អ៖
👉 បុគ្គលិកនឹងមានការចូលរួមខ្ពស់ជាងមុន
👉 វប្បធម៌ស្ថាប័នរឹងមាំជាងមុន
👉 ប្រសិទ្ធភាពការងារកើនឡើងជាងមុន
👉 ក្រុមហ៊ុនអាចរីកចម្រើនបានយូរអង្វែងជាងមុន

ទោះបីក្នុងកាល:ទេស:ណាក៏ដោយ ត្រូវគិតវិជ្ជមានជានិច្ច។ នោះទើបមានលទ្ធផលវិជ្ជមាន។ 1. ផ្តោតលើដំណោះស្រាយ នៅអោយឆ្ងាយពីអ្នកនិយាយតែ...
21/05/2026

ទោះបីក្នុងកាល:ទេស:ណាក៏ដោយ ត្រូវគិតវិជ្ជមានជានិច្ច។ នោះទើបមានលទ្ធផលវិជ្ជមាន។

1. ផ្តោតលើដំណោះស្រាយ នៅអោយឆ្ងាយពីអ្នកនិយាយតែពីបញ្ហា
2. រក្សាចិត្ត និងគំនិតអោយមានថាមពលជាប្រចាំ
3. រីករាយជាមួយសមិទ្ធិផល និងការងារប្រចាំថ្ងៃរបស់អ្នកអោយបានគ្រប់គ្រាន់។
4. នៅអោយឆ្ងាយពីមនុស្សប្រភេទ Toxic People
5. ព្យាយាមញញឹមរាល់សម្តីអវិជ្ជមានដែលអ្នកដទៃនិយាយមកកាន់អ្នក។

HR Career Path តើអ្នកដល់កម្រិតណាហើយ? តើកម្រិតការងារ HR បន្តបន្ទាប់ទៀតគេធ្វើអ្វី ត្រូវការជំនាញអ្វី?1. HR Intern (Undergra...
19/05/2026

HR Career Path
តើអ្នកដល់កម្រិតណាហើយ? តើកម្រិតការងារ HR បន្តបន្ទាប់ទៀតគេធ្វើអ្វី ត្រូវការជំនាញអ្វី?

1. HR Intern (Undergraduate)
- Willing to learn
- Patient
- Focus and ask the question

2. HR Assistant: (0-1 year)
- Attention to detail
- Organization
- MS. Office using
- Confident

3. HR Officer: (1-3years)
Execute HR Process and support daily operation
- Recruitment
- HR admin
- Data management
- communication.

4. Senior HR Officer: (3-5 years)
Provide HR Expertise and support business
- HR policies
- Employee Relation
- Compensation & benefits
- Training & development.

5. HR Manager: (5+ years)
Manage HR functions and ensure people practice drive performance.
- People management
- Coaching
- Conflict resolution
- Performance management.

6. HR Director: (8+ years)
Develop HR Strategy and lead teams to support business goal.
- Strategic HR
- planning HR
- Leadership
- Talent management
- HR analytic .

7. Chief HR Officer: (10+years)
Lead HR Strategy at executive level, Business Acumen Change management.
- strategies leadership
- Business Acumen
- change management
- influence stakeholders.

តាមរយៈជំនួបជាផ្លូវការរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីចិនគឺបង្កប់នូវចក្ខុវិស័យជាច្រើន ជាពិសេសរំលឹកដល់បណ្តាប្រទេសតូ...
15/05/2026

តាមរយៈជំនួបជាផ្លូវការរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីចិនគឺបង្កប់នូវចក្ខុវិស័យជាច្រើន ជាពិសេសរំលឹកដល់បណ្តាប្រទេសតូចៗ ឱ្យបានដឹងថាក្នុងនៅលើភ្នំដែលមានខ្លាធំៗ២ កំពុងប្រជែងគ្នា ពិបាកសម្រាប់សត្វផ្សេងៗក្នុងការស្វែងរកចំណីដូច្នេះសម្រាប់ប្រទេសតូចៗត្រូវមានភាពវៃឆ្លាតខាងនយោបាយ-Politic។

1. បត់បែនដូចទឹក មិនរ៉េតាមខ្យល់៖ ត្រូវមានភាពបត់បែនតាមកាលៈទេសៈ តែក៏ត្រូវមានគោលជំហរច្បាស់លាស់ ប្រកាន់ភាពត្រឹមត្រូវ រក្សាអធិបតេយ្យភាព តម្កល់ផលប្រយោជន៍រួមរបស់ជាតិ មិនក្បត់មនសិការរបស់ជាតិ។

2. ការទូតជាគ្រឿងលម្អដ៏មានតម្លៃ (បើក្រឱ្យគេអាណិត បើមានឱ្យគេស្រលាញ់) ជាប្រទេសតូចបើមិនសូវមានសេដ្ឋកិច្ច និងប្រព័ន្ធការពារជាតិរឹងមាំទេ ចូររៀបចំការទូតឱ្យមានសណ្តាប់ធ្នាប់ មានវិន័យ មានឥរិយាបថថ្លៃថ្នុរ។

3. យកដង្ហើមចង្រឹតមកធ្វើជាការរើបម្រះ (ខិតខំប្រឹងប្រែងដោយខ្លួនឯង តស៊ូព្យាយាម សន្សំការឈឹចាប់ ដើម្បីប្តូរយកកម្លាំងចិត្តមកកសាងសមត្ថភាពដោយខ្លួនឯង ពង្រឹងសមត្ថភាពដោយខ្លួនឯង។

#រៀនអាន An.

ពីក្មេងចង់ធំ! ដល់ពេលធំចង់តូច! វិញ្ញាសារជីវិតលំបាកៗខ្លាំងណាស់ ជាងដោះស្រាយលំហាត់ធរណីមាត្រ និងលំហាត់ពិជគណិតទៅទៀត។ តើហេតុអ្វ...
13/05/2026

ពីក្មេងចង់ធំ! ដល់ពេលធំចង់តូច! វិញ្ញាសារជីវិតលំបាកៗខ្លាំងណាស់ ជាងដោះស្រាយលំហាត់ធរណីមាត្រ និងលំហាត់ពិជគណិតទៅទៀត។ តើហេតុអ្វីបានជានៅតែមានអ្នកអាចដោះស្រាយសមីការជីវិតបាន? តើពួកគេមានអ្វីដែលយើងមិនមាន?

ជីវិតមនុស្សគ្រប់រូបគ្មាននរណាមិនមានបញ្ហានោះទេ ចង់ជៀសក៏ជៀសមិនរួចដែរ ដូច្នេះត្រូវប្រឈមនឹងបញ្ហាទាំងអស់ដែលកើតមានប្រចាំថ្ងៃ។

បញ្ហាទាំងនោះអាចដោះស្រាយបានតាមវិធីសាស្រ្តដូចខាងក្រោម៖
១. រៀនរស់នៅជាមួយបញ្ហា (ទោះបីមិនមានក៏ត្រៀមចិត្តថានឹងមាននៅថ្ងៃណាមួយ)
២. ប្រឈមមុខជាមួយបញ្ហា (ជៀសមិនរួចទេ ទៅដល់ណាក៏ជួបមនុស្សល្អ និងមនុស្សមិនល្អដែរ សំខាន់ត្រូវសាងមនុស្សល្អជុំវិញខ្លួនអោយច្រើន)
៣. បង្កើតការជឿជាក់លើខ្លួនឯងគ្រប់ពេល (ការជឿជាក់កើតឡើងពីវិន័យប្រចាំថ្ងៃ)
៤. ចាត់ទុកថាបញ្ហាមានរាប់រយជំពូកដូចនេះពេលដោះ១ នៅសល់១ទៀត (ត្រូវត្រៀមចិត្ត ត្រៀមកាយទទួលយកវា)​ កុំតែទៅបង្កើតបញ្ហាបានហើយ
៥. រក្សាទឹកចិត្តខ្លួនឯង និងលើកទឹកចិត្តអ្នកដទៃតាមតែអាចធ្វើបាន
៦. ហ៊ានស្តីរកជំនួយជាមួយមនុស្សដែលខ្លួនគិតថាទុកចិត្ត
៧. ញញឹម សើច សប្បាយចិត្តឱ្យបានច្រើន/ថ្ងៃកាន់តែល្អ (២៤ ម៉ោងបើកុំតែទៅបាត់ដដែលយកភាពសប្បាយ ចាយស្នាមញញឹម ចិញ្ចឹមសំណើចឱ្យបានច្រើន)។​

ជីវិតមិនវែងនោះទេ បើជ្រុលជាស្លាប់ដដែលរស់នៅប្រឹងរៀន ប្រឹងរកដើម្បីខ្លួនឯងមានលុយចង់ទិញអ្វីក៏បានបំពេញបំណងអោយខ្លួនឯង ដើរលេងក៏បាន ជួយគ្រួសារ និងអាចជួយកិច្ចការងារសង្គមជាតិបានទៀត។ ប្រសើរជាជាងអង្គុយអោបទុក្ខសោកប្រចាំថ្ងៃ កន្លងផុតទៅច្រើនឆ្នាំ​សល់តែភាព ស្រ្តេស តប់ប្រមល់ បាក់ទឹកចិត្ត ភាពសោកសៅ កើតឡើងជាបន្តបន្ទាប់រហូតដល់បញ្ហាផ្លូវចិត្ត។

បង្កើតក្តីសុបិន្ត បន្តរដំណើរជាមួយក្តីសង្ឃឹម សម្លឹងទៅមុខ​ សម្រុកញញឹមឱ្យកាន់តែច្រើន។

#រៀនអាន

ដំណើរការក្នុងមុខងារ Training & Development:1. វិភាគតម្រូវការបណ្តុះបណ្តាល - TNA- វិភាគគោលដៅស្ថាប័ន និងនាយកដ្ឋានដែលត្រូវកា...
11/05/2026

ដំណើរការក្នុងមុខងារ Training & Development:

1. វិភាគតម្រូវការបណ្តុះបណ្តាល - TNA
- វិភាគគោលដៅស្ថាប័ន និងនាយកដ្ឋានដែលត្រូវការរៀនសូត្រ
- កំណត់តម្រូវការបណ្តុះបណ្តាលដែលខ្វះខាត
- កំណត់អាទិភាពប្រធានបទដែលត្រូវការបណ្តុះបណ្តាល

2. រៀបចំផែនការបណ្តុះបណ្តាល - Training Planning
- កំណត់កម្មវត្ថុនៃការបណ្តុះបណ្តាល
- កំណត់គោលដៅអ្នកចូលរួម
- ជ្រើសរើសវិធីសាស្រ្តបណ្តុះបណ្តាល
- រៀបចំផែនការបណ្តុះបណ្តាល និងថវិការ
- សុំការសម្រេចពីថ្នាក់គ្រប់គ្រង

3. រៀបចំ និងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល
- អភិវឌ្ឍប្រធានបទ និងមាតិការដែលត្រូវបណ្តុះបណ្តាល
- ជ្រើសរើសវិធីសាស្រ្តបង្រៀន (Online-Offline)
- រៀបចំអ្នកសម្របសម្រួល
- រៀបចំសាកល្បងតេស្តបណ្តុះបណ្តាល

4. ដំណើរការនៃបណ្តុះបណ្តាល-Training Delivery
- រៀបចំកាលវិភាគ
- អនុវត្តការបណ្តុះបណ្តាល
- ធានាអ្នកចូលរួមត្រូវមានសកម្មភាពជាមួយគ្រូឧទេ្ទសនាម
- ផ្តល់នូវសម្ភារៈ និងស្លាយមេរៀនដល់អ្នកចូលរួម

5. វាយតម្លៃនៃការបណ្តុះបណ្តាល-Learning Evaluation
- វាយតម្លៃតាមរយៈ (Evaluation Reaction, Feedback form)
- តេសសមត្ថភាពក្នុងការវាយតម្លៃ (Test/Quizze)
- វាស់វែងលទ្ធផលតាម behavior Change
- វាយតម្លៃលទ្ធផល (Impact on KPI)

6. តាមដានលទ្ធផលនៃការបណ្តុះបណ្តាលបន្ត
- លើកទឹកចិត្តអ្នកចូលរួម
- ផ្តល់ការគាំទ្រ (mentor)
- គ្រប់គ្រងដំណើរការនៃលទ្ធផល (Monitor Progress)

7. ត្រួតពិនិត្យនូវផែនការបណ្តុះបណ្តាលជាថ្មី

, #រៀនអាន

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធរបស់ សម្តេចមហាប...
09/05/2026

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន................

ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាព្រឹត្តិការណ៍ថ្មីដ៏លេចធ្លោមួយទៀតសម្រាប់ប្រទេសកម្ពុជា។ ក្រៅពីចូលរួមចំណែកក្នុងការជជែកពិភាក្សាផ្លាស់ប្តូរយោបល់ដើម្បីផ្តល់ទស្សនាទានសម្រាប់ជាផលប្រយោជន៍តំបន់ និងពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសសមាជិកអាស៊ាន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើសកម្មភាពការទូតយ៉ាងសកម្មនិងលេចធ្លោក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ទាំងព្រំដែនគោកនិងព្រំដែនសមុទ្រ។

Credit: ក្រសួងព័ត៌មាន

សកម្មភាពតូចៗដែលកសាងទម្លាប់ និងវិន័យរបស់អ្នកឱ្យផ្លាស់ប្តូរទៅជាមនុស្សផ្សេងដែលមានតម្លៃក្នុងការរស់នៅ។ 1. ភ្ញាក់ពីដេកពេលព្រឹក...
06/05/2026

សកម្មភាពតូចៗដែលកសាងទម្លាប់ និងវិន័យរបស់អ្នកឱ្យផ្លាស់ប្តូរទៅជាមនុស្សផ្សេងដែលមានតម្លៃក្នុងការរស់នៅ។

1. ភ្ញាក់ពីដេកពេលព្រឹកនៅម៉ោងដែលអ្នកកំណត់ជាប្រចាំ - Wake up at the same time daily
2. រៀបចំគ្រែគេងឱ្យមានរបៀប - Make your bed every morning
3. ទម្លាក់ទូរស័ព្ទចោលមុនចូលគេង ៣០ នាទី - No phone for the first 30 minutes
4. ផឹកទឹកមុនផឹកកាហ្វេ - Drink water before coffee
5. ចេញសម្រាកស្រូបខ្យល់បរិសុទ្ធ10នាទី - Do one small workout (even 10 mins)
6. សម្អាតខ្លួនប្រាណជាប្រចាំ - Take a cold or quick shower
7. សរសេរកិច្ចការដែលសំខាន់ចំនួន៣តាមលំដាប់លំដោយ - Write your top 3 priorities for the day
8. ព្យាយាមបញ្ចប់កិច្ចការដែលអ្នកបានកំណត់ កុំទុកចោល - Finish what you start
9. ជៀសវាងធ្វើកិច្ចការច្រើនមុខក្នុងពេលតែមួយ - Avoid multitasking
10. ចំណាយពេលវេលាអានយ៉ាងតិច១០ទំព័រ/ថ្ងៃ - Read 10 pages a day
11. ត្រូវចំណាយពេលជាមួយអ្នកផ្ទះ ឬគ្រួសារជារៀងរាល់ថ្ងៃ - Practice gratitude every night
12. រៀបផែនការសម្រាប់ការងារថ្ងៃស្អែកជាប្រចាំមុនពេលចូលគេង - Plan tomorrow before bed
13. រៀនសរសេរឱ្យបាន ៥នាទី - Journal for 5 minutes
14. ព្យាយាមដើរឱ្យបានជាប្រចាំ - Go on a short walk daily
15. ចំណាយពេល១០នាទីជាមួយខ្លួនឯងប្រមូលអារម្មណ៍ផ្តោតលើខ្លួនឯង - Spend 10 minutes in silence។

#រៀនអាន,

HR Business & HR GeneralistHR មានភារកិច្ចធំបំផុតក្នុងការតភ្ជាប់ យុទ្ធសាស្ត្របុគ្គលិក ជាមួយ គោលដៅអាជីវកម្ម ដោយធ្វើការជិតស...
04/05/2026

HR Business & HR Generalist

HR មានភារកិច្ចធំបំផុតក្នុងការតភ្ជាប់ យុទ្ធសាស្ត្របុគ្គលិក ជាមួយ គោលដៅអាជីវកម្ម ដោយធ្វើការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ។
តួនាទីនេះធ្វើឲ្យ HR មិនត្រឹមតែធ្វើការរដ្ឋបាលទេ ប៉ុន្តែក្លាយជាដៃគូដែលជួយអាជីវកម្មឲ្យរីកចម្រើន។

ភារកិច្ចសំខាន់ៗរបស់ HR៖

1. យល់ដឹងជ្រាលជ្រៅពីអាជីវកម្ម
- សិក្សា និងវិភាគផែនការអាជីវកម្ម (Business Plan)
- យល់ច្បាស់ពីបញ្ហាប្រឈម (Pain Points) និងគោលដៅ (KPIs)
- ស្គាល់ថាតើអ្វីជាកត្តាចម្បងដែលធ្វើឲ្យអាជីវកម្មឈ្នះឬចាញ់

2. រចនាយុទ្ធសាស្ត្របុគ្គលិកដែលគាំទ្រអាជីវកម្ម
- ការធ្វើ Workforce Planning
- ការកំណត់ Talent Strategy និង Succession Planning
- ដំណោះស្រាយសម្រាប់កម្លាំងពលកម្មដែលអាចរីកចម្រើនបានជាមួយអាជីវកម្ម
- បង្កើតរចនាសម្ព័ន្ធក្រុម និងតួនាទីឲ្យមានប្រសិទ្ធភាព

3. ជួយថ្នាក់ដឹកនាំសម្រេចចិត្តលើបុគ្គលិក
- ផ្ដល់យោបល់លើការជ្រើសរើស បណ្តុះបណ្តាល និងការវាយតម្លៃសមត្ថភាព
- ណែនាំលើការគ្រប់គ្រងប្រតិបត្តិការក្រុម
- ជាដៃគូឲ្យអ្នកដឹកនាំក្នុងការដោះស្រាយបញ្ហាមនុស្សយ៉ាងវិជ្ជាជីវៈ

4. ប្រើទិន្នន័យដើម្បីព្យាករណ៍ហានិភ័យ និងបង្កើតដំណោះស្រាយ
- វិភាគទិន្នន័យ HR (turnover, competency gaps, performance trends)
- គណនាហានិភ័យដែលអាចប៉ះពាល់ដល់អាជីវកម្ម
- ស្នើផែនការកែលម្អដែលអាចអនុវត្តបានជាក់ស្តែង។

Address

Near Sorla Market, Trea Village, Sangkat Steung Meanchey, Khan Meanchey
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+855969782778

Website

Alerts

Be the first to know and let us send you an email when រៀនអាន - Rean An posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Club

Send a message to រៀនអាន - Rean An:

Share