មន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម

មន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម មន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម មានអាសយដ្ឋាននៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម

ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និងមន្ត្រីជាប់កិច្ចសន្យា​ នៃមន្ទីរមុខងារសាធារណៈ​ខេត្តកំពង់ចាម​ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្...
14/08/2026

ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និងមន្ត្រីជាប់កិច្ចសន្យា​ នៃមន្ទីរមុខងារសាធារណៈ​ខេត្តកំពង់ចាម​ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយឯកឧត្តម​ យក់​ ប៊ុនណា​ រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ​ និងលោកជំទាវ​។
សូមវិញ្ញាណក្ខន្ធឯកឧត្តម​ ទឹម​ ផន​ សមាជិកព្រឹទ្ធសភា​ សូមអញ្ជេីញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ🙏

លោក​ ថៃ​ ពិសិដ្ឋ​ ប្រធានមន្ទីរ​ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ​សេសសល់មួយចំនួ​ន​ និងបែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំម...
14/08/2026

លោក​ ថៃ​ ពិសិដ្ឋ​ ប្រធានមន្ទីរ​ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ​សេសសល់មួយចំនួ​ន​ និងបែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំមន្ទីរក្នុងការសហការរៀបចំសិក្ខាសាលានាពេលឆាប់ៗខាងមុខនេះ។
ថ្ងៃសុក្រ​ ទី១៤​ សីហា​ ២០២៦

13/08/2026

ប្រព័ន្ធចុះឈ្មោះសុំសិទ្ធិប្រឡងប្រជែង សម្រាប់ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦នាក់ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ នឹងបិទបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។ ក្នុងនោះ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងជ្រើសរើសមន្ត្រីជំនាញសេដ្ឋកិច្ច ចំនួន ៦នាក់ ដោយទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល។

👉 សម្រាប់សាធារណជន ដែលមានបំណងចង់ចូលរួមប្រឡងប្រជែង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬ https://go.gov.kh/era/mcs26mop

👉 សូមសាធារណជនអានព័ត៌មានលម្អិតអំពីលក្ខខណ្ឌជ្រើសរើស និងសេចក្តីណែនាំសម្រាប់ការប្រឡងប្រជែង តាមរយៈ QR Code ឬ https://www.facebook.com/share/p/1AnF1LLemN/ (https://web.facebook.com/CivilServiceCambodia/posts/pfbid0YA9nWU21kFSc7Vmr228msdW9p2gMJ1v7MPzVEgsREVvJK5BfYLFP32iToyjoFTcPl?__cft__%5b0%5d=AZbLhBafuHu0XZ24U4ZJ-qT4_RDH4xieR3lPENbK6JUPVoEW0WolbYsNRClAvYR9-aX9DyZq5kkDuSbPJOOXS-Rqu2LNTUgzMlqovdH2biMonPr053DU6j6xA2OzmFO_K0rnk8EZkzX80XYftmV1qlt0lpkA-TnrB9tXdIpx4V0DIw&__tn__=-UK-R)

☎️ ចំពោះព័ត៌មានពាក់ព័ន្ធនឹងការចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធតេលេក្រាម (០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦១ ២៦៨ ៩៩៩, និង ០៦៨ ៨០៧ ៩២៦) រៀងរាល់ម៉ោងធ្វើការ។

ដើម្បីទទួលបានព័ត៌មានអំពីការប្រឡងប្រជែង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.New)

ថ្នាក់ដឹកនាំ​ និងមន្ត្រីជំនាញ​ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រេីប្រាស់ប្រព័ន្ធFMIS រយៈពេល៥ថ្ងៃ​ ១០-១៤​ សីហា​ ២០២៦។ ថ្...
11/08/2026

ថ្នាក់ដឹកនាំ​ និងមន្ត្រីជំនាញ​ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រេីប្រាស់ប្រព័ន្ធFMIS រយៈពេល៥ថ្ងៃ​ ១០-១៤​ សីហា​ ២០២៦។

ថ្ងៃទី១១​ សីហា​ ២០២៦

លោកស្រី ស៊ីន ស៊ីដា អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំស្ដីពី ការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីទន្លេ ក្រោមអធិប...
06/08/2026

លោកស្រី ស៊ីន ស៊ីដា អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំស្ដីពី ការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីទន្លេ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

05/08/2026
04/08/2026
31/07/2026

ថ្ងៃនេះជា ខួបលើកទី១៧ ដែលសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស កាលពីថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៩ និងត្រូវបានចុះក្នុងបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជនមណ្ឌលផ្សះផ្សា និងសន្ដិភាព ក្នុងបញ្ជីបេតិភណ្ឌពិភពលោក នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ជា​កន្លែង​ចង​ចាំ​ពី​ព្រឹត្តិការណ៍​នៃ​ការ​សួរ​ចម្លើយ​ និង​ឃុំ​ឃាំង​ក្នុង​មន្ទីរ​ស‑២១ នា​សម័យ​ខ្មែរ​ក្រហម ដែលបានចរិកនូវស្លាកស្នាមចងចាំអំពីទុក្ខវេទនា ការបាត់បង់ ការនិរាស និងអំពើឃោរឃៅពីអតីតកាល ដែលប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់ បានទទួលរងក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ទីតាំងនេះ ក៏ជាការដាស់ស្មារតីមនុស្សជាតិ ឱ្យសិក្សាស្វែងយល់ពីមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ និងរួមសាមគ្គីគ្នាក្លាយជាកម្លាំងចលករដ៏រឹងមាំ សម្រាប់សង្គមជាតិទាំងមូល។​​​ សារមន្ទីរនេះ បាន​រក្សា​ទុក​ និង​បង្ហាញ​ភស្ដុតាង​នៃ​ព្រឹត្តិការណ៍​សោក​នាដកម្ម​ក្នុង​ប្រវត្ដិសាស្រ្ដ​កម្ពុជា ដើម្បី​ឱ្យសាធារណជន​សិក្សា​ ស្វែង​យល់​ ក្នុង​បំណង​ជម្រុញ​ និង​លើក​ទឹក​ចិត្ត​ឱ្យពួក​គេ​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វផ្សាយ​សារ​សន្តិភាព​។

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ថៃ ពិសិដ្ឋ ប្រធានមន្ទីរ និងសហការី បានចូលរួមកិច្ចប្រជុំដេីម្បីតាមដានវឌ្ឍនភាពការងារ...
30/07/2026

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ថៃ ពិសិដ្ឋ ប្រធានមន្ទីរ និងសហការី បានចូលរួមកិច្ចប្រជុំដេីម្បីតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋមន្រ្តីស្ដីទីក្រសួងមុខងារសាធារណៈ តាមប្រព័ន្ធអនឡាញកម្មវិធី Zoom ។

Address

Kampong Cham

Alerts

Be the first to know and let us send you an email when មន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Club

Send a message to មន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម:

Shortcuts

Share